18 ឯពួកសាប់យូល៉ូន នោះក៏ថា ឱសាប់យូល៉ូនអើយ ចូរអរសប្បាយក្នុងកាលដែលឯងចេញទៅ ហើយអ៊ីសាខារអើយ ចូរអរសប្បាយនៅក្នុងត្រសាលឯងចុះ
19 គេនឹងហៅអស់ទាំងពួកជនឲ្យទៅឯភ្នំ ដើម្បីនឹងថ្វាយយញ្ញបូជាសុចរិតនៅទីនោះ ដ្បិតគេនឹងជញ្ជក់ផលបរិបូរពីសមុទ្រ និងទ្រព្យសម្បត្តិលាក់កំបាំងពីខ្សាច់។
20 ឯពួកកាឌ់ នោះក៏ថា សូមសរសើរដល់ព្រះដែលទ្រង់ពង្រីកឲ្យកាឌ់បានធំទូលាយ គេនៅដូចជាសិង្ហញី ហើយក៏ហែកដៃ នឹងក្រយៅក្បាលផង
21 គេបានរើសយកចំណែកដំបូងសំរាប់ខ្លួន ដ្បិតនៅទីនោះមានចំណែករបស់អ្នកដែលតែងច្បាប់ គេបានមកជាមួយនឹងពួកមេលើបណ្តាជន ក៏បានសំរេចការតាមសេចក្ដីសុចរិតនៃព្រះយេហូវ៉ា ហើយតាមបញ្ញត្តដែលទ្រង់តាំងនឹងពួកអ៊ីស្រាអែល។
22 ឯពួកដាន់ នោះក៏ថា ដាន់ជាកូនសិង្ហ ដែលបានហក់ពីស្រុកបាសានមក។
23 ចំណែកពួកណែបថាលី នោះក៏ថា ឱណែបថាលីឯងដែលឆ្អែតដោយព្រះគុណ ហើយពេញដោយព្រះពរនៃព្រះយេហូវ៉ាអើយ ចូរឯងចាប់យកស្រុកខាងលិច ហើយខាងត្បូងចុះ។
24 ឯពួកអេស៊ើរ នោះក៏ថា សូមពរដល់អេស៊ើរក្នុងពួកកូនទាំងប៉ុន្មាន សូមឲ្យបងប្អូនគេបានទទួលគេ ហើយឲ្យគេបានជ្រលក់ជើងក្នុងប្រេងចុះ