ចោទិយ‌កថា 33:23-29 KHOV

23 ចំណែក​ពួក​ណែប‌ថាលី នោះ​ក៏​ថា ឱ​ណែប‌ថាលី​ឯង​ដែល​ឆ្អែត​ដោយ​ព្រះ‌គុណ ហើយ​ពេញ​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ឯង​ចាប់​យក​ស្រុក​ខាង​លិច ហើយ​ខាង​ត្បូង​ចុះ។

24 ឯ​ពួក​អេស៊ើរ នោះ​ក៏​ថា សូម​ពរ​ដល់​អេស៊ើរ​ក្នុង​ពួក​កូន​ទាំង​ប៉ុន្មាន សូម​ឲ្យ​បង​ប្អូន​គេ​បាន​ទទួល​គេ ហើយ​ឲ្យ​គេ​បាន​ជ្រលក់​ជើង​ក្នុង​ប្រេង​ចុះ

25 រនុក​ឯង​នឹង​បាន​សុទ្ធ​តែ​ដែក ហើយ​នឹង​លង្ហិន ហើយ​សេចក្ដី​សុខ​របស់​ឯង​នឹង​នៅ​អស់​១​ជីវិត​ឯង​ដែរ។

26 ឱ​យេស៊ូរុន​អើយ គ្មាន​អ្នក​ណា​ដូច​ព្រះ ដែល​ទ្រង់​ជិះ​ផ្ទៃ​មេឃ​មក​ជួយ​ឯង ហើយ​លើ​ពពក ដោយ​ភាព​ដ៏​ឧត្តម​របស់​ទ្រង់​នោះ​ទេ

27 ព្រះ​ដ៏​គង់​នៅ​អស់‌កល្ប‌ជានិច្ច​ទ្រង់​ជា​លំនៅ​របស់​ឯង ហើយ​ព្រះ‌ពាហុ​ដ៏​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច​ក៏​ទ្រ​ឯង ទ្រង់​បាន​ច្រាន​ពួក​ខ្មាំង​សត្រូវ​ពី​មុខ​ឯង​ចេញ​ក៏​មាន​ព្រះ‌បន្ទូល​ថា ចូរ​បំផ្លាញ​គេ​ចុះ។

28 ឯ​ពួក​អ៊ីស្រា‌អែល គេ​នៅ​ដោយ​សុខ‌សាន្ត ហើយ​ក្បាល​ទឹក​របស់​យ៉ាកុប នោះ​នៅ​តែ​ឯង ក្នុង​ស្រុក​ដែល​មាន​ស្រូវ មាន​ទំពាំង‌បាយ‌ជូរ ឯ​មេឃ នោះ​ក៏​ទំលាក់​ទឹក​សន្សើម​មក​ដែរ

29 ឱ​អ៊ីស្រា‌អែល​អើយ ឯង​មាន​ពរ​ហើយ តើ​មាន​អ្នក​ឯ​ណា​ដូច​ឯង ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ ទ្រង់​ជា​ខែល​ជួយ​ឯង ហើយ​ជា​ដាវ​នៃ​សិរី‌ល្អ​របស់​ឯង ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ឯង ហើយ​ឯង​នឹង​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​គេ។