25 រនុកឯងនឹងបានសុទ្ធតែដែក ហើយនឹងលង្ហិន ហើយសេចក្ដីសុខរបស់ឯងនឹងនៅអស់១ជីវិតឯងដែរ។
26 ឱយេស៊ូរុនអើយ គ្មានអ្នកណាដូចព្រះ ដែលទ្រង់ជិះផ្ទៃមេឃមកជួយឯង ហើយលើពពក ដោយភាពដ៏ឧត្តមរបស់ទ្រង់នោះទេ
27 ព្រះដ៏គង់នៅអស់កល្បជានិច្ចទ្រង់ជាលំនៅរបស់ឯង ហើយព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ចក៏ទ្រឯង ទ្រង់បានច្រានពួកខ្មាំងសត្រូវពីមុខឯងចេញក៏មានព្រះបន្ទូលថា ចូរបំផ្លាញគេចុះ។
28 ឯពួកអ៊ីស្រាអែល គេនៅដោយសុខសាន្ត ហើយក្បាលទឹករបស់យ៉ាកុប នោះនៅតែឯង ក្នុងស្រុកដែលមានស្រូវ មានទំពាំងបាយជូរ ឯមេឃ នោះក៏ទំលាក់ទឹកសន្សើមមកដែរ
29 ឱអ៊ីស្រាអែលអើយ ឯងមានពរហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ទ្រង់ជាខែលជួយឯង ហើយជាដាវនៃសិរីល្អរបស់ឯង ពួកខ្មាំងសត្រូវនឹងចុះចូលចំពោះឯង ហើយឯងនឹងជាន់លើទីខ្ពស់ទាំងប៉ុន្មានរបស់គេ។