6 សូមឲ្យរូបេនរស់នៅ កុំឲ្យស្លាប់ឡើយ ក៏កុំឲ្យពួកគេមានគ្នាតិចដែរ។
7 ឯពួកយូដា នោះបានពរដូច្នេះថា ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យរបស់យូដា ហើយនាំគេចូលទៅឯសាសន៍ខ្លួន សូមឲ្យដៃគេបានល្មមនឹងខ្លួន ហើយសូមទ្រង់ជួយទាស់ចំពោះពួកតតាំងនឹងគេផង។
8 ម៉ូសេក៏និយាយពីពួកលេវីថា ឯធូមីម និងយូរីមរបស់ទ្រង់ នោះនៅនឹងពួកអ្នកបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានល្បងលនៅត្រង់ម៉ាសា ហើយទ្រង់បានតនឹងគេត្រង់ទឹកមេរីបា
9 គេបាននិយាយពីឪពុកម្តាយគេថា ខ្ញុំមិនបានឃើញគាត់ទេ គេក៏មិនបានទទួលស្គាល់ពួកបងប្អូន ឬស្គាល់ដល់កូនខ្លួនបង្កើតដែរ ដ្បិតគេបានកាន់តាមព្រះបន្ទូលនៃទ្រង់ ព្រមទាំងរក្សាសេចក្ដីសញ្ញារបស់ទ្រង់ផង
10 គេនឹងបង្រៀនយ៉ាកុប ពីអស់ទាំងបញ្ញត្តរបស់ទ្រង់ ហើយបង្ហាត់អ៊ីស្រាអែល តាមក្រឹត្យវិន័យទ្រង់ គេនឹងដុតគ្រឿងក្រអូបនៅចំពោះទ្រង់ ហើយនឹងដង្វាយដែលដុតទាំងមូលនៅលើអាសនាទ្រង់ដែរ
11 ឱព្រះយេហូវ៉ាអើយ សូមប្រទានពរដល់អំណាចគេ ហើយទទួលការដែលដៃគេធ្វើ សូមបំបាក់ចង្កេះពួកអ្នកដែលលើកគ្នាទាស់នឹងគេ ព្រមទាំងពួកអ្នកដែលស្អប់គេដែរ ដើម្បីកុំឲ្យបានក្រោកឡើងវិញរួចឡើយ។
12 ឯចំណែកពួកបេនយ៉ាមីន នោះក៏ថា អ្នកស្ងួនភ្ងាផងព្រះយេហូវ៉ា នឹងនៅជិតទ្រង់ដោយសុខសាន្ត ទ្រង់គ្របបាំងគេជានិច្ច ហើយគេនឹងនៅជាកណ្តាលព្រះអង្សាទាំង២របស់ទ្រង់។