ចោទិយ‌កថា 34:3-9 KHOV

3 ព្រម​ទាំង​ស្រុក​ខាង​ត្បូង និង​វាល​នៅ​ច្រក​ភ្នំ​យេរីខូរ ហើយ​ទី​ក្រុង​លម៉ើ រហូត​ដល់​សូអារ

4 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា នេះ​ជា​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​នឹង​យ៉ាកុប​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង មើល អញ​បាន​ឲ្យ​ឯង​ឃើញ​ស្រុក​នេះ​ហើយ តែ​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ទេ

5 ដូច្នេះ​ម៉ូសេ​ជា​បាវ​បំរើ​ផង​ព្រះ‌យេហូវ៉ា លោក​ស្លាប់​នៅ​ទី​នោះ​ក្នុង​ស្រុក​ម៉ូអាប់​ទៅ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

6 ហើយ​ទ្រង់​ក៏​បញ្ចុះ​សព​នៅ​ក្នុង​ច្រក​ភ្នំ​១ នា​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត-ពេអរ​ទៅ តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ គ្មាន​អ្នក​ណា​ដឹង​ជា​ផ្នូរ​លោក​នៅ​ឯ​ណា​ឡើយ

7 កាល​ម៉ូសេ​ស្លាប់​ទៅ​នោះ​បាន​អាយុ​១២០​ឆ្នាំ​ហើយ តែ​ភ្នែក​លោក​មិន​ខ្សោយ ហើយ​កំឡាំង​មិន​បាន​អន់​សោះ

8 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​យំ​សោក​នឹង​ម៉ូសេ​អស់​៣០​ថ្ងៃ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ រួច​វេលា​កាន់​ទុក្ខ​នឹង​ម៉ូសេ​ក៏​កន្លង​ផុត​ទៅ។

9 ឯ​យ៉ូស្វេ ជា​កូន​នុន លោក​មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា ពី​ព្រោះ​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ស្តាប់​តាម ព្រម​ទាំង​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ