ចោទិយ‌កថា 34:6-12 KHOV

6 ហើយ​ទ្រង់​ក៏​បញ្ចុះ​សព​នៅ​ក្នុង​ច្រក​ភ្នំ​១ នា​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត-ពេអរ​ទៅ តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ គ្មាន​អ្នក​ណា​ដឹង​ជា​ផ្នូរ​លោក​នៅ​ឯ​ណា​ឡើយ

7 កាល​ម៉ូសេ​ស្លាប់​ទៅ​នោះ​បាន​អាយុ​១២០​ឆ្នាំ​ហើយ តែ​ភ្នែក​លោក​មិន​ខ្សោយ ហើយ​កំឡាំង​មិន​បាន​អន់​សោះ

8 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​យំ​សោក​នឹង​ម៉ូសេ​អស់​៣០​ថ្ងៃ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ រួច​វេលា​កាន់​ទុក្ខ​នឹង​ម៉ូសេ​ក៏​កន្លង​ផុត​ទៅ។

9 ឯ​យ៉ូស្វេ ជា​កូន​នុន លោក​មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា ពី​ព្រោះ​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ស្តាប់​តាម ព្រម​ទាំង​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ

10 មិន​ដែល​កើត​មាន​ហោរា​ណា​មួយ ក្នុង​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដូច​ជា​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្គាល់​ប្រទល់​មុខ​ដូច្នេះ​ឡើយ

11 គឺ​ដោយ​អស់​ទាំង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ប្រើ​លោក ឲ្យ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ទាស់​នឹង​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ ហើយ​នឹង​ស្រុក​ទ្រង់​ទាំង​មូល

12 ហើយ​ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ការ​ស្ញែង‌ខ្លាច​យ៉ាង​ធំ ដែល​លោក​បាន​ធ្វើ​នៅ​ចំពោះ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ផង។:៚