11 នោះឯងរាល់គ្នាបានចូលមកឈរនៅជិតជើងភ្នំ ហើយភ្នំក៏ឆេះឡើងជាភ្លើង នាំឲ្យស្រអាប់ពេញផ្ទៃមេឃ ហើយក៏មានពពក និងងងឹតសូន្យសុងផង
12 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកឯងរាល់គ្នាពីកណ្តាលភ្លើងនោះ ឯងរាល់គ្នាក៏បានឮព្រះសូរសៀងនៃព្រះបន្ទូលនោះ តែមិនឃើញរូបអង្គណាសោះ គ្រាន់តែឮសំឡេងប៉ុណ្ណោះ
13 ទ្រង់បានមានព្រះបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្ដីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង
14 នៅវេលានោះ ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកអញ ឲ្យបង្រៀនអស់ទាំងច្បាប់ និងបញ្ញត្តដល់ឯង ដើម្បីឲ្យបានប្រព្រឹត្តតាម នៅក្នុងស្រុក ដែលឯងនឹងឆ្លងចូលទៅទទួលយកនោះ។
15 ដូច្នេះ ចូរឯងរាល់គ្នាប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតឯងមិនបានឃើញរូបអង្គបែបយ៉ាងណា នៅថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមកឯង ពីកណ្តាលភ្លើងនៅភ្នំហោរែបនោះទេ
16 ក្រែងឯងរាល់គ្នាបង្ខូចខ្លួន ដោយឆ្លាក់ធ្វើរូបមានរាងដូចជាអង្គណា១ផង ទោះជាប្រុស ឬស្រីក្តី
17 ឬជារូបសត្វណាដែលនៅលើផែនដី ឬជារូបសត្វណាដែលហើរនៅលើអាកាស