17 ឬជារូបសត្វណាដែលនៅលើផែនដី ឬជារូបសត្វណាដែលហើរនៅលើអាកាស
18 ឬរូបសត្វណាដែលលូនវានៅដី ឬរូបត្រីណាដែលនៅក្នុងទឹកក្តី
19 ហើយក្រែងឯងរាល់គ្នាងើបភ្នែក មើលទៅលើមេឃវេលាណាឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងរបស់ដែលមានជាបរិបូរនៅលើមេឃ នោះឯងរាល់គ្នាមានសេចក្ដីល្បួងប្រទាញចេញទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់របស់ទាំងនោះ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកឲ្យគ្រប់ទាំងសាសន៍ នៅក្រោមផ្ទៃមេឃវិញ
20 តែព្រះយេហូវ៉ាបាននាំយកឯង ចេញពីគុករំលាយដែកនៅស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជារាស្ត្រដ៏ជាមរដកទ្រង់ ដូចជាសព្វថ្ងៃនេះ។
21 ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអញ ដោយព្រោះឯងរាល់គ្នាដែរ ហើយទ្រង់ស្បថមិនឲ្យអញឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកល្អ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដករបស់ឯងនោះទេ
22 គឺអញត្រូវស្លាប់នៅស្រុកនេះ អញមិនត្រូវឆ្លងទន្លេយ័រដាន់នេះទៅឡើយ តែឯងរាល់គ្នានឹងឆ្លងទៅ ទទួលយកស្រុកល្អនោះវិញ
23 ដូច្នេះចូរប្រយ័ត្នខ្លួនចុះ ក្រែងភ្លេចសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បានតាំងនឹងពួកឯង រួចងាកបែរទៅឆ្លាក់ធ្វើរូបមានរាងដូចរបស់យ៉ាងណាដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានហាមប្រាមមិនឲ្យធ្វើ