41 នៅគ្រានោះ ម៉ូសេក៏ញែកទីក្រុង៣នៅត្រើយទន្លេយ័រដាន់ ទិសខាងកើត
42 សំរាប់ឲ្យអ្នកណាដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ហើយដែលមិនបានស្អប់អ្នកនោះពីកាលមុន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ហើយឲ្យបានរស់នៅដោយរត់ទៅជ្រកកោននៅទីក្រុងណាមួយនោះ
43 ទីក្រុងទាំងនោះ គឺក្រុងបេស៊ើរ១ ដែលនៅទីរហោស្ថាន នាស្រុកវាល សំរាប់ពួករូបេន និងទីក្រុងរ៉ាម៉ូត១ នៅស្រុកកាឡាត សំរាប់ពួកកាឌ់ ហើយទីក្រុងកូឡាន១ នៅស្រុកបាសាន សំរាប់ពួកម៉ាន៉ាសេ។
44 នេះគឺជាក្រឹត្យវិន័យ ដែលម៉ូសេបានដាក់នៅមុខពួកកូនចៅអ៊ីស្រាអែល
45 ហើយនេះជាសេចក្ដីបន្ទាល់ ជាច្បាប់ ហើយជាបញ្ញត្តទាំងប៉ុន្មាន ដែលម៉ូសេបានប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ក្នុងកាលដែលគេចេញពីស្រុកអេស៊ីព្ទមក
46 គឺនៅខាងអាយទន្លេយ័រដាន់ ត្រង់ច្រកភ្នំ ទល់មុខនឹងបេត-ពេអរ ក្នុងស្រុករបស់ស៊ីហុនជាស្តេចសាសន៍អាម៉ូរី ដែលនៅក្រុងហែសបូន ជាអ្នកដែលម៉ូសេ និងពួកកូនចៅអ៊ីស្រាអែលបានវាយ ពីកាលគេចេញពីស្រុកអេស៊ីព្ទមក
47 គេក៏ចាប់យកស្រុករបស់ស្តេចនោះ និងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចសាសន៍អាម៉ូរីទាំង២ ដែលនៅត្រើយទន្លេយ័រដាន់ ទិសខាងកើតទុកជារបស់ផងគេ