ចោទិយ‌កថា 5:1-4 KHOV

1 ម៉ូសេ​ក៏​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ដែល​អញ​ប្រាប់​នៅ​ត្រចៀក​ឯង​រាល់​គ្នា​ក្នុង​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​បាន​រៀន ហើយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ទាំង​អស់

2 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​យើង​នៅ​ភ្នំ​ហោរែប

3 ទ្រង់​មិន​បាន​តាំង​សេចក្ដី​សញ្ញា​នេះ​នឹង​ពួក​អយ្យកោ​យើង​ទេ គឺ​បាន​តាំង​នឹង​ខ្លួន​យើង​វិញ គឺ​នឹង​យើង​រាល់​គ្នា​នេះ​ហើយ ដែល​សុទ្ធ​តែ​មាន​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​នេះ

4 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រទល់​មុខ​នឹង​ឯង ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ