28 ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យរបស់ឯងរាល់គ្នា ក្នុងកាលដែលឯងបាននិយាយមកអញនោះ រួចទ្រង់មានព្រះបន្ទូលមកអញថា អញបានឮពាក្យរបស់បណ្តាជនទាំងនេះ ដែលគេនិយាយមកឯងដែរ សេចក្ដីទាំងប៉ុន្មានដែលគេបាននិយាយនោះក៏ស្រួលហើយ
29 ឱបើសិនជាគេមានចិត្តយ៉ាងនោះជាដរាបទៅអេះ ដើម្បីឲ្យគេបានកោតខ្លាចដល់អញ ហើយកាន់តាមគ្រប់ទាំងបញ្ញត្តរបស់អញប្រយោជន៍ឲ្យគេ និងពួកកូនចៅគេ បានសប្បាយនៅជារៀងរាបដរាបទៅ
30 ចូរទៅប្រាប់គេ ឲ្យត្រឡប់ទៅឯត្រសាលរបស់គេចុះ
31 តែឯឯង នោះចូរឈរនៅទីនេះជិតអញវិញ អញនឹងប្រាប់អស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ ហើយបញ្ញត្តទាំងប៉ុន្មាន ដែលឯងត្រូវបង្រៀនដល់គេ ដើម្បីឲ្យគេបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអញឲ្យដល់គេ ឲ្យគេទទួលយកនោះ
32 ដូច្នេះត្រូវឲ្យប្រយ័ត្ន និងធ្វើដូចជាព្រះយេហូវ៉ា ជាព្រះនៃឯងបានបង្គាប់មក កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ
33 ត្រូវឲ្យប្រព្រឹត្តសព្វគ្រប់តាមអស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាជាព្រះនៃឯងបានបង្គាប់មក ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុជាយូរអង្វែងតទៅ នៅក្នុងស្រុកដែលឯងរាល់គ្នានឹងទទួលយកនោះ។