ចោទិយ‌កថា 5:7-13 KHOV

7 កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​មុខ​អញ​ឲ្យ​សោះ។

8 កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​នោះ​ផង

9 ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​ឯង​អញ​ជា​ព្រះ​ប្រចណ្ឌ អញ​ទំលាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ ដល់​៣​ហើយ​៤​ដំណ​នៃ​អស់​អ្នក​ដែល​ស្អប់​អញ​ផង

10 តែ​អញ​ផ្តល់​សេចក្ដី​សប្បុរស​ដល់​ទាំង​ពាន់​ដំណ​នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​អញ​ទាំង​ប៉ុន្មាន​វិញ។

11 កុំ​ឲ្យ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស ដល់​អ្នក​ណា​ដែល​ចេញ​ព្រះ‌នាម​ទ្រង់​ជា​អសារ​ឥត​ការ​នោះ​ទេ។

12 ចូរ​កាន់​ថ្ងៃ​ឈប់​សំរាក ដើម្បី​នឹង​ថែ​រក្សា​ឲ្យ​បាន​បរិសុទ្ធ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក​ហើយ

13 ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ