6 សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ
7 ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង
8 ត្រូវចងសេចក្ដីទាំងនេះជាប់នៅដៃឯង ទុកជាទីសំគាល់ ហើយត្រូវធ្វើជាស្លាកនៅកណ្តាលថ្ងាសឯងផង
9 ក៏ត្រូវកត់នៅក្របទ្វារផ្ទះឯង ហើយនៅទ្វារកំផែងរបស់ឯងផង។
10 កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុក ដែលទ្រង់ស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបជាពួកអយ្យកោឯងថា នឹងប្រទានដល់ឯង គឺជាទីក្រុងធំហើយល្អ ដែលឯងមិនបានសង់
11 ព្រមទាំងផ្ទះពេញដោយរបស់ល្អគ្រប់មុខ ដែលឯងមិនបានប្រមូលទុក និងស្រះជីកស្រាប់ ដែលឯងមិនបានជីក ហើយទាំងចំការទំពាំងបាយជូរ និងដើមអូលីវ ដែលឯងមិនបានដាំ រួចឯងបានបរិភោគឆ្អែត
12 នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក