ចោទិយ‌កថា 7:11-17 KHOV

11 ដូច្នេះ​ត្រូវ​ឲ្យ​ឯង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ចុះ។

12 បើ‌សិន​ណា ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​ទាំង​នេះ ព្រម​ទាំង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​ចំពោះ​ឯង ជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​នៃ​ឯង

13 ទ្រង់​នឹង​ស្រឡាញ់​ឯង ព្រម​ទាំង​ប្រទាន​ពរ ហើយ​ចំរើន​ឲ្យ​ឯង​មាន​គ្នា​ច្រើន​ឡើង ទ្រង់​ក៏​នឹង​ប្រទាន​ពរ​ដល់​ផល​ដែល​កើត​ពី​ពោះ​ឯង​មក និង​ផល​ពី​ដី​ឯង​ផង គឺ​ជា​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ​ហើយ​នឹង​ប្រេង ព្រម​ទាំង​ផល​ចំរើន​ពី​ហ្វូង​គោ និង​កូន​ពី​ហ្វូង​ចៀម​របស់​ឯង នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា ទ្រង់​នឹង​ឲ្យ​ដល់​ឯង

14 ឯង​នឹង​បាន​ពរ​លើស​ជាង​អស់​ទាំង​សាសន៍​ឯ​ទៀត នៅ​ក្នុង​ពួក​ឯង​នឹង​គ្មាន​ប្រុស ឬ​ស្រី សត្វ​ឈ្មោល ឬ​ញី​ណា នៅ​ជា​អារ​ទេ

15 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ដក​អស់​ទាំង​ជំងឺ​ពី​ឯង​ចេញ ហើយ​ទ្រង់​មិន​ឲ្យ​ឯង​កើត​មាន​ជំងឺ ដ៏​អាក្រក់​ណា​មួយ របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​ស្គាល់​ហើយ​នោះ​ទេ គឺ​នឹង​ដាក់​ជំងឺ​ទាំង​នោះ​ទៅ​លើ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ស្អប់​ឯង​វិញ

16 ហើយ​ឯង​នឹង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​មក​ឯង បាន​រោយ‌រៀវ​ទៅ ភ្នែក​ឯង​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ​ដែរ ដ្បិត​នោះ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង​វិញ។

17 បើ‌សិន​ជា​ឯង​នឹក​ក្នុង​ចិត្ត​ថា សាសន៍​ទាំង​នេះ​គេ​មាន​គ្នា​ច្រើន​ជាង​អញ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ចាប់​យក​ស្រុក​របស់​គេ​បាន