ចោទិយ‌កថា 7:21-26 KHOV

21 មិន​ត្រូវ​ឲ្យ​ឯង​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច ទ្រង់​គង់​កណ្តាល​ពួក​ឯង​ហើយ

22 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តេញ​សាសន៍​ទាំង​នោះ ចេញ​ពី​មុខ​ឯង​បន្តិច​ម្តងៗ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បំផ្លាញ​គេ​ទាំង​អស់ ដោយ​រហ័ស​ពេក​ឡើយ ក្រែង​សត្វ​ព្រៃ​ចំរើន​ឡើង​ដល់​ឯង​វិញ

23 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​គេ​មក​ឯង ហើយ​នឹង​កំចាត់‌កំចាយ​គេ ដោយ​សេចក្ដី​បាក់​ភ្លូក​យ៉ាង​សំបើម ទាល់​តែ​គេ​វិនាស​បាត់​អស់​ទៅ

24 ហើយ​ទ្រង់​នឹង​ប្រគល់​ពួក​ស្តេច​គេ​មក ក្នុង​កណ្តាប់​ដៃ​ឯង​ដែរ នោះ​ឯង​នឹង​ធ្វើ​ឲ្យ​ឈ្មោះ​គេ​រលាយ​បាត់​ពី​ក្រោម​មេឃ​ចេញ នឹង​គ្មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ឯង​បាន​ឡើយ ដរាប​ដល់​ឯង​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ

25 ត្រូវ​ឲ្យ​ឯង​ដុត​អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​ចេញ មិន​ត្រូវ​ឲ្យ​ស្តាយ​ប្រាក់​ឬ​មាស ដែល​ជាប់​នៅ​នឹង​រូប​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​មក​សំរាប់​ខ្លួន​ដែរ ក្រែង​លោ​ឯង​ជាប់​អន្ទាក់​យ៉ាង​នោះ ដ្បិត​របស់​ទាំង​នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

26 មិន​ត្រូវ​ឲ្យ​ឯង​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម មក​ក្នុង​ផ្ទះ​ឯង​ឡើយ ក្រែង​ឯង​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស ដូច​របស់​ទាំង​នោះ​ដែរ ត្រូវ​ឲ្យ​ឯង​ស្អប់​អស់​ពី​ចិត្ត ហើយ​ខ្ពើម​របស់​យ៉ាង​នោះ​ឲ្យ​អស់​ពី​ចិត្ត​ដែរ ដ្បិត​ជា​របស់​ត្រូវ​វិនាស​ទៅ។