1 ឯអស់ទាំងសេចក្ដីបង្គាប់ ដែលអញប្រាប់ដល់ឯងរាល់គ្នានៅថ្ងៃនេះ នោះត្រូវឲ្យឯងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម ដើម្បីឲ្យបានរស់នៅ ហើយចំរើនជាច្រើនឡើង ហើយឲ្យបានចូលទៅ ទទួលយកស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងពួកអយ្យកោឯង
2 ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការ ដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្ដីណា ដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់តាមបញ្ញត្តទ្រង់ឬទេ
3 ទ្រង់ក៏បានបន្ទាបចិត្តឯងមែន ព្រមទាំងឲ្យឃ្លានផង រួចបានចិញ្ចឹមឯងដោយនំម៉ាន៉ា ដែលឯង និងពួកអយ្យកោឯងមិនដែលស្គាល់ឡើយ ដើម្បីឲ្យឯងបានដឹងថា មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ
4 សំលៀកបំពាក់ឯងមិនបានសឹកនៅលើកខ្លួនសោះ ហើយជើងឯងក៏មិនបានពុរពងនៅរវាង៤០ឆ្នាំនេះផង
5 ក៏ត្រូវនឹកពិចារណាក្នុងចិត្តថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានវាយផ្ចាលឯង ដូចជាមនុស្សវាយផ្ចាលកូនរបស់ខ្លួន។
6 ដូច្នេះត្រូវឲ្យកាន់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងដើម្បីនឹងដើរតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកោតខ្លាចដល់ទ្រង់ផង។