ចោទិយ‌កថា 8:17-20 KHOV

17 ហើយ​ក្រែង​ឯង​នឹក​ក្នុង​ចិត្ត​ថា គឺ​ដោយ​ឥទ្ធិ‌ឫទ្ធិ ហើយ​នឹង​កំឡាំង​ដៃ​នៃ​អញ​ទេ ដែល​អញ​បាន​ទ្រព្យ​សម្បត្តិទាំង​នេះ

18 ត្រូវ​ឲ្យ​នឹក​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ប្រទាន​ឲ្យ​ឯង​មាន​ឥទ្ធិ‌ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ដើម្បី​នឹង​បញ្ជាក់​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

19 តែ​បើ​ឯង​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​មែន ហើយ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដ៏ទៃ ទាំង​គោរព​ប្រតិ‌បត្តិ ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​នោះ​វិញ នោះ​អញ​ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា នឹង​ត្រូវ​វិនាស​ទៅ​អស់​រលីង

20 ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​តែ​ធ្វើ​ឲ្យ​វិនាស ពី​មុខ​ឯង​ចេញ​នោះ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឡើយ។