7 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នាំឯងចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក ហើយនឹងក្បាលទឹក ហូរចេញនៅក្នុងច្រក ហើយក្នុងភ្នំផង
8 ជាស្រុកដែលមានស្រូវសាលី និងស្រូវឱកក៏មានទំពាំងបាយជូរ មានល្វា និងទទឹម ហើយមានដើមអូលីវ និងទឹកឃ្មុំផង
9 ជាស្រុកដែលឯងនឹងបរិភោគអាហារ មិនមែនដោយរិតត្បិតទេ ឯងនឹងមិនខ្វះខាតអ្វីនៅស្រុកនោះឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំនោះនឹងជីករកបានទង់ដែង
10 ឯងនឹងបរិភោគទាល់តែឆ្អែត ហើយនឹងសរសើរដំកើងដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដោយព្រោះស្រុកដ៏ល្អ ដែលទ្រង់បានប្រទានមក។
11 ចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ជាព្រះនៃឯងដោយមិនកាន់តាមអស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ
12 ហើយកាលណាឯងបានបរិភោគឆ្អែត បានសង់ផ្ទះយ៉ាងល្អ
13 បានហ្វូងគោ ហ្វូងចៀមចំរើនជាច្រើនឡើង បានប្រាក់មាសសំបូរឡើង ហើយគ្រប់ទាំងរបស់ឯង ក៏បានបរិបូរផង