និក្ខមនំ 1:3-9 KHOV

3 អ៊ីសាខារ​១ សាប់យូល៉ូន​១ បេន‌យ៉ាមីន​១

4 ដាន់​១ ណែប‌ថាលី​១ កាឌ់​១ និង​អេស៊ើរ​១

5 ពួក​អ្នក​ដែល​កើត​អំពី​យ៉ាកុប​មក​ទាំង​ប៉ុន្មាន នោះ​មាន​ចំនួន​៧០​នាក់ ឯ​យ៉ូសែប​លោក​បាន​នៅ​ស្រុក​អេស៊ីព្ទ​ហើយ

6 យ៉ូសែប​ក៏​ស្លាប់​ទៅ ព្រម​ទាំង​បង​ប្អូន​លោក​ទាំង​អស់ និង​អស់​មនុស្ស​ដំណ​នោះ​ទាំង​អស់​ដែរ

7 តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​គេ​បង្កើត​កូន​ដុះ‌ដាល​ចំរើន​ជា​ច្រើន​ឡើង ក៏​បាន​ទៅ​ជា​ស្តុក‌ស្តម្ភ​ឡើង​សន្ធឹក ទាំង​នៅ​កុះ‌ករ​ពេញ​ក្នុង​ស្រុក​នោះ។

8 នៅ​គ្រា​នោះ មាន​ស្តេច​ថ្មី​១​អង្គ​សោយ‌រាជ្យ​ឡើង​នៅ​ស្រុក​អេស៊ីព្ទ ស្តេច​នោះ​មិន​បាន​ស្គាល់​យ៉ូសែប​ទេ

9 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា​រាស្ត្រ​របស់​ទ្រង់​ថា មើល ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​គេ​មាន​គ្នា​ច្រើន ក៏​ស្តុក‌ស្តម្ភ​ជាង​ពួក​យើង​ហើយ