និក្ខមនំ 10:1-4 KHOV

1 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ទៅ​គាល់​ផារ៉ោន ដ្បិត​អញ​បាន​បណ្តាល​ឲ្យ​ចិត្ត​ទ្រង់ និង​ចិត្ត​នៃ​ពួក​មហា‌តលិក​ទ្រង់​រឹង‌ទទឹង ដើម្បី​ឲ្យ​អញ​បាន​សំដែង​អស់​ទាំង​ទី​សំគាល់​របស់​អញ នៅ​ក្នុង​ចំណោម​ពួក​គេ

2 ហើយ​ឲ្យ​ឯង​បាន​និទាន​ប្រាប់​ដល់​កូន​ចៅ​ឯង​ពី​ការ​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​ពី​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​សំដែង​នៅ​ក្នុង​ពួក​គេ យ៉ាង​នោះ ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

3 នោះ​ម៉ូសេ និង​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ឯង​នៅ​តែ​មិន​ព្រម​បន្ទាប​ខ្លួន​នៅ​មុខ​អញ ដើម្បី​នឹង​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ​ដល់​កាល​ណា​ទៀត

4 បើ​ឯង​មិន​ព្រម​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ទេ នោះ​មើល ដល់​ថ្ងៃ​ស្អែក អញ​នឹង​នាំ​ហ្វូង​កណ្តូប​មក​ក្នុង​ស្រុក