និក្ខមនំ 10:12-18 KHOV

12 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​លើក​ដៃ​ឡើង​លើ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​កើត​មាន​កណ្តូប​មក​លើ​ស្រុក ឲ្យ​វា​ស៊ី​ដំណាំ​ទាំង​ប៉ុន្មាន​ដែល​សល់​អំពី​ព្រិល​មក

13 ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​ស្រុក​អេស៊ីព្ទ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់ ពី​ខាង​កើត បក់​មក​លើ​ស្រុក​នោះ អស់​១​ថ្ងៃ​១​យប់ លុះ​ដល់​ព្រឹក​ឡើង​ក៏​បក់​ដោយ​ទាំង​កណ្តូប​មក​ផង

14 កណ្តូប​ឡើង​មក​គ្រប​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ក៏​ទំ​នៅ​ពេញ​គ្រប់​ទាំង​ព្រំ​ស្រុក វា​នាំ​ឲ្យ​វេទនា​ណាស់ តាំង​ពី​ដើម​មក​មិន​ដែល​មាន​កណ្តូប​យ៉ាង​នោះ​ឡើយ ហើយ​ទៅ​ខាង​មុខ​ក៏​មិន​ដែល​មាន​ទៀត​ដែរ

15 ដ្បិត​វា​មក​គ្រប​ពេញ​ពី​លើ​ដី ដល់​ម៉្លេះ​បាន​ជា​ស្រុក​ត្រឡប់​ទៅ​ជា​ងងឹត វា​ក៏​ស៊ី​ដំណាំ​ទាំង​អស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​អស់​ទាំង​ផ្លែ​ឈើ ដែល​រួច​អំពី​ព្រិល​មក គ្មាន​សល់​ស្លឹក​ខ្ចី​ណា​មួយ​នៅ​ដើម​ឈើ ឬ​ស្មៅ​នៅ​វាល​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ឡើយ។

16 នោះ​ផារ៉ោន ទ្រង់​ហៅ​ម៉ូសេ និង​អើរ៉ុន មក​ជា​ប្រញាប់​ប្រាប់​ថា អញ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​នឹង​ឯង​រាល់​គ្នា​ដែរ

17 ដូច្នេះ​សូម​អត់​ទោស​ដល់​អញ​ក្នុង​គ្រា​នេះ​ម្តង​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ទ្រង់​បន្ថយ​សេចក្ដី​ស្លាប់​នេះ ចេញ​ពី​អញ​ទៅ

18 លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា