និក្ខមនំ 10:20-26 KHOV

20 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ដដែល ហើយ​ផារ៉ោន​មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។

21 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​លើ​ដៃ​ទៅ​លើ​មេឃ ឲ្យ​មាន​ងងឹត​នៅ​លើ​ស្រុក​អេស៊ីព្ទ គឺ​ជា​ងងឹត​ដែល​នាំ​ឲ្យ​ស្ទាប​រាវ

22 លោក​ក៏​លើក​ដៃ​ទៅ​លើ​មេឃ នោះ​មាន​ងងឹត​យ៉ាង​ក្រាស់​ណាស់​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​អស់​ចំនួន​៣​ថ្ងៃ

23 គេ​មើល​គ្នា​មិន​ឃើញ​សោះ ក្នុង​វេលា​៣​ថ្ងៃ​នោះ​ឥត​មាន​អ្នក​ក្រោក​ពី​កន្លែង​ខ្លួន​ឡើយ តែ​នៅ​ក្នុង​ផ្ទះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មាន​ពន្លឺ​វិញ។

24 ឯ​ផារ៉ោន ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ​មក ប្រាប់​ថា ទៅ​ចុះ ចូរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ឲ្យ​ទុក​តែ​ហ្វូង​ចៀម ហើយ​នឹង​ហ្វូង​គោ​ឯង​រាល់​គ្នា​ប៉ុណ្ណោះ ចូរ​យក​ទាំង​កូន​តូចៗ​ទៅ​ជា​មួយ​ផង

25 តែ​ម៉ូសេ​ប្រកែក​ថា ទេ ត្រូវ​ឲ្យ​ទ្រង់​ប្រទាន​សត្វ សំរាប់​ជា​យញ្ញ‌បូជា និង​ដង្វាយ​ដុត មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រៀប​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ផង

26 យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទៅ​ជា​មួយ មិន​ត្រូវ​នៅ​សល់ សូម្បី​តែ​ក្រចក​សត្វ​ណា​មួយ​ផង ព្រោះ​យើង​ខ្ញុំ​ត្រូវ​យក​ពី​ហ្វូង​សត្វ​នោះ និង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ជា​ត្រូវ​យក​អ្វី ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ដែរ ទាល់​តែ​បាន​ដល់​ទៅ​ទី​នោះ