1 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា អញនឹងនាំសេចក្ដីវេទនា១ទៀតមកលើផារ៉ោន ហើយនឹងស្រុកអេស៊ីព្ទ រួចអំពីនោះស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញពីនេះទៅ ហើយកាលណាឲ្យទៅ នោះនឹងបង្ខំឲ្យចេញផុតពីនេះទៅទាំងអស់គ្នាផង
2 ចូរនិយាយដាក់ត្រចៀកបណ្តាជនទាំងឡាយឥឡូវចុះ ប្រយោជន៍ឲ្យគេទាំងប្រុសទាំងស្រីបានសូមគ្រឿងមាស គ្រឿងប្រាក់ពីអ្នកជិតខាងរៀងខ្លួន
3 ព្រះយេហូវ៉ា ទ្រង់ក៏ធ្វើឲ្យពួកជនបានប្រកបដោយគុណនៃពួកសាសន៍អេស៊ីព្ទ ១ទៀតម៉ូសេក៏ជាអ្នកធំនៅភ្នែកនៃពួកមហាតលិកផារ៉ោន ហើយនឹងបណ្តាជនទាំងឡាយនៅស្រុកអេស៊ីព្ទផង។
4 ម៉ូសេក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដល់កណ្តាលអធ្រាត្រអញនឹងចេញទៅនាកណ្តាលស្រុកអេស៊ីព្ទ