និក្ខមនំ 11:2-8 KHOV

2 ចូរ​និយាយ​ដាក់​ត្រចៀក​បណ្តា‌ជន​ទាំង‌ឡាយ​ឥឡូវ​ចុះ ប្រយោជន៍​ឲ្យ​គេ​ទាំង​ប្រុស​ទាំង​ស្រី​បាន​សូម​គ្រឿង​មាស គ្រឿង​ប្រាក់​ពី​អ្នក​ជិត​ខាង​រៀង​ខ្លួន

3 ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​ជន​បាន​ប្រកប​ដោយ​គុណ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ១​ទៀត​ម៉ូសេ​ក៏​ជា​អ្នក​ធំ​នៅ​ភ្នែក​នៃ​ពួក​មហា‌តលិក​ផារ៉ោន ហើយ​នឹង​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ស្រុក​អេស៊ីព្ទ​ផង។

4 ម៉ូសេ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​កណ្តាល​អធ្រាត្រ​អញ​នឹង​ចេញ​ទៅ​នា​កណ្តាល​ស្រុក​អេស៊ីព្ទ

5 នោះ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ​នឹង​ស្លាប់ ចាប់​តាំង​ពី​កូន​ច្បង​របស់​ផារ៉ោន​ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ ចុះ​មក​ដល់​កូន​ច្បង​របស់​បាវ​ស្រី​ដែល​នៅ​ខាង​ក្រោយ​ត្បាល់​កិន ហើយ​គ្រប់​ទាំង​កូន​ច្បង​ក្នុង​ហ្វូង​សត្វ​ដែរ

6 នោះ​គេ​នឹង​ស្រែក​ទ្រហោ‌យំ​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​ពី​ដើម​មក មិន​ដែល​មាន​ដូច្នេះ​ឡើយ ហើយ​ទៅ​មុខ​ទៀត​ក៏​មិន​ដែល​មាន​ដែរ

7 ប៉ុន្តែ​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ នោះ​សូម្បី​តែ​ឆ្កែ​១​ក៏​នឹង​មិន​កំរើក​អណ្តាត​ទាស់​នឹង​គេ​ឡើយ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​រាប់​សាសន៍​អេស៊ីព្ទ និង​សាសន៍​អ៊ីស្រា‌អែល​ផ្សេង​អំពី​គ្នា

8 នោះ​អស់​ទាំង​ពួក​មហា‌តលិក​ទាំង​នេះ គេ​នឹង​ចុះ​មក​ឱន​គោរព​ចំពោះ​ទូល‌បង្គំ​ដោយ​ថា សូម​លោក​អញ្ជើញ​ចេញ​ពី​នេះ​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​តាម​លោក​ផង ទើប​ទូល‌បង្គំ​នឹង​ចេញ​ទៅ នោះ​លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ​ទាំង​មាន​ចិត្ត​ក្តៅ​ជា​ខ្លាំង។