47 ត្រូវឲ្យពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាធ្វើបុណ្យនេះ
48 បើមានអ្នកប្រទេសក្រៅណាមួយមកនៅជាមួយនឹងឯងរាល់គ្នា ហើយចង់ធ្វើបុណ្យរំលងនេះថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យពួកប្រុសៗរបស់គេទទួលកាត់ស្បែកសិន ទើបនឹងចូលមកធ្វើបាន យ៉ាងនេះគេនឹងបានដូចជាអ្នកស្រុកដែរ តែអ្នកឯណាដែលមិនបានកាត់ស្បែកសោះ នោះនឹងបរិភោគបុណ្យនេះមិនបានឡើយ
49 មានច្បាប់តែ១ប៉ុណ្ណោះ សំរាប់ពួកអ្នកស្រុក ហើយនឹងពួកអ្នកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាដែរ។
50 ពួកកូនចៅអ៊ីស្រាអែលគេក៏ធ្វើដូច្នោះ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ និងអើរ៉ុន គេបានធ្វើសំរេចការទាំងនោះ
51 ហើយនៅថ្ងៃនោះឯង ព្រះយេហូវ៉ា ទ្រង់ក៏នាំកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទដោយពួកកងរបស់គេ។