និក្ខមនំ 13:1-4 KHOV

1 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2 នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ញែក​អស់​ទាំង​កូន​ច្បង​ចេញ​ទុក​សំរាប់​អញ គឺ​ជា​កូន​ណា​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​បង្អស់ ទោះ​មនុស្ស​ឬ​សត្វ​ក្តី នោះ​ជា​របស់​ផង​អញ។

3 ម៉ូសេ​ក៏​ប្រាប់​ដល់​បណ្តា‌ជន​រាល់​គ្នា​ថា ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ហើយ ដូច្នេះ​មិន​ត្រូវ​ឲ្យ​អ្នក​ណា​បរិភោគ​នំបុ័ង​មាន​ដំបែ​ទេ

4 គឺ​នៅ​ថ្ងៃ​នេះ​ឯង​ក្នុង​ខែ​ចេត្រ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​មក