1 ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងម៉ូសេថា
2 ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេបែរទៅដំឡើងត្រសាលនៅឯមុខ ពីហាហីរ៉ុថ ត្រង់កណ្តាលស្រុកមីកដុលហើយនឹងសមុទ្រ ទល់មុខនឹងបាស-សេផុនវិញ ត្រូវឲ្យដំឡើងត្រសាល ប្រឈមនឹងទីនោះ ដែលនៅជិតមាត់សមុទ្រ
3 ផារ៉ោននឹងនិយាយពីពួកកូនចៅអ៊ីស្រាអែលថា គេបានវង្វេងជាប់នៅស្រុកនោះហើយ ទីរហោស្ថានបានបិទគេជិតជុំវិញ
4 នោះអញនឹងបណ្តាលឲ្យផារ៉ោនមានចិត្តរឹងទទឹងឡើង ហើយទ្រង់នឹងដេញតាម តែអញនឹងបានកិត្តិសព្ទ ដោយសារផារ៉ោន និងពួកទ័ពទ្រង់ទាំងប៉ុន្មាន ហើយពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត គេក៏ធ្វើសំរេចដូច្នោះ។