26 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឯងលើកដៃទៅលើសមុទ្រទៅ ដើម្បីឲ្យទឹកបានហូរត្រឡប់គ្របទៅលើពួកសាសន៍អេស៊ីព្ទ ព្រមទាំងរទេះ និងពួកទ័ពសេះគេផង
27 នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយដល់ព្រឹកឡើង ទឹកក៏ហូរប្រសព្វចូលទៅ នៅកន្លែងធម្មតាវិញ ពួកសាសន៍អេស៊ីព្ទក៏នាំគ្នារត់ចេញពីទឹក ប៉ុន្តែព្រះយេហូវ៉ាទ្រង់ផ្តួលគេនៅកណ្តាលសមុទ្រទៅ
28 ហើយទឹកក៏ត្រឡប់មកគ្របលើអស់ទាំងរទេះ និងពួកពលសេះ ហើយនឹងពលទ័ពផារ៉ោនទាំងអស់ ដែលបានចូលទៅក្នុងសមុទ្រតាមពួកកូនចៅអ៊ីស្រាអែល គ្មានរួចអ្នកណាមួយសោះឡើយ
29 តែពួកកូនចៅអ៊ីស្រាអែលបានដើរនៅកណ្តាលសមុទ្រតាមដីគោកវិញ ដោយមានទឹកជាកំផែងនៅពីខាងស្តាំ និងខាងឆ្វេង។
30 ដូច្នេះនៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានជួយពួកអ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ ហើយពួកអ៊ីស្រាអែល បានឃើញខ្មោចពួកសាសន៍អេស៊ីព្ទរាយនៅតាមឆ្នេរសមុទ្រ
31 ក៏បានឃើញការយ៉ាងធំដែលស្នាដៃនៃព្រះយេហូវ៉ាបានធ្វើដល់សាសន៍អេស៊ីព្ទ នោះគេក៏មានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយក៏ជឿដល់ព្រះយេហូវ៉ា ព្រមទាំងដល់ម៉ូសេ ជាអ្នកបំរើទ្រង់ផង។