13 ដោយសារសេចក្ដីសប្បុរសរបស់ទ្រង់ នោះទ្រង់បាននាំរាស្ត្រដែលទ្រង់លោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធរបស់ទ្រង់ ដោយព្រះបារមី
14 គ្រប់ទាំងសាសន៍បានឮ ហើយក៏ញាប់ញ័រ ឯពួកសាសន៍ភីលីស្ទីន គេកើតមានសេចក្ដីភ័យខ្លាច
15 ពួកមេនៃសាសន៍អេដំមមានសេចក្ដីភាន់ភាំង អស់ទាំងមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ក៏មានសេចក្ដីភ័យញ័រ ហើយអស់ទាំងមនុស្សដែលនៅស្រុកកាណានក៏ស្លុតចិត្ត
16 សេចក្ដីស្ញែងខ្លាចនឹងសេចក្ដីថប់បារម្ភក៏គ្របសង្កត់លើគេទាំងអស់ គេបានទៅជាគ ដូចជាថ្ម ដោយសារអំណាចព្រះហស្តទ្រង់ ទាល់តែរាស្ត្រទ្រង់បានទៅហួស ឱព្រះយេហូវ៉ា គឺទាល់តែរាស្ត្រដែលទ្រង់បានលោះបានទៅបាត់ហើយ
17 ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងនាំគេចូលទៅដាំនៅលើភ្នំជាមរដករបស់ទ្រង់ ជាទីកន្លែងដែលទ្រង់រៀបចំទុកជាទីលំនៅរបស់ទ្រង់ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធដែលព្រះហស្តទ្រង់បានសាង
18 ព្រះយេហូវ៉ា ទ្រង់នឹងសោយរាជ្យ ជារៀងរាបតទៅ អស់កល្បជានិច្ច
19 ដ្បិតអស់ទាំងសេះរបស់ផារ៉ោន បានចូលទៅក្នុងសមុទ្រ នាំយកទាំងរទេះ និងពលរបស់ទ្រង់ដែលជិះដោយទៅផង ហើយព្រះយេហូវ៉ាទ្រង់បានឲ្យទឹកសមុទ្រត្រឡប់មកគ្របលើគេ តែពួកកូនចៅអ៊ីស្រាអែលបានដើរកណ្តាលសមុទ្រតាមដីគោកវិញ។