23 កាលគេទៅដល់ម៉ារ៉ាហើយ ក៏ផឹកទឹកម៉ារ៉ាមិនបាន ដ្បិតទឹកនោះល្វីងណាស់ ហេតុនោះបានជាគេហៅកន្លែងនោះថា ម៉ារ៉ា
24 បណ្តាជនក៏ត្អូញត្អែរដាក់ម៉ូសេថា តើយើងមានអ្វីផឹក
25 លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា រួចទ្រង់បង្ហាញដើមឈើ១ ឲ្យលោកបោះទៅក្នុងទឹក នោះទឹកក៏ត្រឡប់ទៅជាសាបវិញ នៅទីនោះទ្រង់បានតែងជាច្បាប់ និងបញ្ញត្តសំរាប់គេ ព្រមទាំងល្បងគេដែរ
26 ទ្រង់មានព្រះបន្ទូលថា បើឯងរាល់គ្នាប្រុងនឹងស្តាប់តាមព្រះយេហូវ៉ា ជាព្រះនៃឯង ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រនៃទ្រង់ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបញ្ញត្តទ្រង់ ហើយកាន់តាមច្បាប់ទ្រង់ទាំងប៉ុន្មាន នោះអញនឹងមិនធ្វើឲ្យឯងរាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចជាអញបានធ្វើឲ្យកើតឡើងដល់ពួកសាសន៍អេស៊ីព្ទនោះឡើយ ដ្បិតអញនេះជាយេហូវ៉ា គឺជាព្រះដែលប្រោសឯងរាល់គ្នាឲ្យជា។
27 គេក៏ទៅដល់អេលីម ជាទីដែលមានក្បាលទឹក១២ មានលម៉ើ៧០ដើមផង ហើយគេក៏ដំឡើងត្រសាលនៅទីនោះ ជិតកន្លែងទឹក។