1 រួចគេចេញពីអេលីមធ្វើដំណើរទៅ លុះដល់ថ្ងៃ១៥ខែទី២ តាំងពីចេញពីស្រុកអេស៊ីព្ទមក នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាក៏ទៅដល់ទីរហោស្ថានស៊ីន ជាទីដែលនៅជាកណ្តាលអេលីម ហើយនឹងស៊ីណាយ
2 ហើយពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ត្អូញត្អែរនឹងម៉ូសេ ហើយនឹងអើរ៉ុននៅទីរហោស្ថាននោះ
3 គេនិយាយនឹងលោកថា ស៊ូឲ្យយើងបានស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ ក្នុងកាលដែលយើងអង្គុយនៅជិតឆ្នាំងសំឡ ហើយបានទទួលទានបាយឲ្យឆ្អែត នោះជាជាង ដ្បិតដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះ នោះគឺដើម្បីតែសំឡាប់ពួកជំនុំនេះទាំងអស់ដោយអត់ឃ្លានទេ។
4 បន្ទាប់នោះមក ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា ត្រូវឲ្យបណ្តាជនចេញទៅរើសឲ្យល្មមតែ១ថ្ងៃរាល់ៗថ្ងៃ ដើម្បីឲ្យអញបានល្បងលគេមើល តើគេនឹងដើរតាមច្បាប់របស់អញឬទេ