និក្ខមនំ 16:1-6 KHOV

1 រួច​គេ​ចេញ​ពី​អេលីម​ធ្វើ​ដំណើរ​ទៅ លុះ​ដល់​ថ្ងៃ​១៥​ខែ​ទី​២ តាំង​ពី​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ីន ជា​ទី​ដែល​នៅ​ជា​កណ្តាល​អេលីម ហើយ​នឹង​ស៊ី‌ណាយ

2 ហើយ​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ត្អូញ‌ត្អែរ​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នៅ​ទី​រហោ‌ស្ថាន​នោះ

3 គេ​និយាយ​នឹង​លោក​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​សំឡ ហើយ​បាន​ទទួល​ទាន​បាយ​ឲ្យ​ឆ្អែត នោះ​ជា​ជាង ដ្បិត​ដែល​អ្នក​បាន​នាំ​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ នោះ​គឺ​ដើម្បី​តែ​សំឡាប់​ពួក​ជំនុំ​នេះ​ទាំង​អស់​ដោយ​អត់‌ឃ្លាន​ទេ។

4 បន្ទាប់​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​រើស​ឲ្យ​ល្មម​តែ​១​ថ្ងៃ​រាល់ៗ​ថ្ងៃ ដើម្បី​ឲ្យ​អញ​បាន​ល្បង‌ល​គេ​មើល តើ​គេ​នឹង​ដើរ​តាម​ច្បាប់​របស់​អញ​ឬ​ទេ

5 ដល់​ថ្ងៃ​ទី​៦ នោះ​ត្រូវ​ឲ្យ​គេ​រើស​លើស​ជាង​ធម្មតា​១​ជា​២ យក​ទៅ​រៀប‌ចំ​ទុក។

6 ម៉ូសេ និង​អើរ៉ុន ក៏​ប្រកាស​ប្រាប់ ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា នៅ​ល្ងាច​នេះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក