31 ពួកវង្សអ៊ីស្រាអែលក៏ហៅនំនោះថា «ម៉ាន៉ា» នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង សម្បុរស ហើយមានរសជាតិដូចនំដែលធ្វើពីទឹកឃ្មុំ។
32 ម៉ូសេក៏ប្រាប់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក គឺឲ្យយកនំនេះដាក់ពេញ១ខ្ញឹង ទុកសំរាប់កូនចៅឯងរាល់គ្នាតទៅមុខ ដើម្បីឲ្យគេបានឃើញនំដែលអញបានឲ្យឯងបរិភោគនៅទីរហោស្ថាន ក្នុងកាលដែលអញនាំឯងចេញពីស្រុកអេស៊ីព្ទមកផង
33 នោះម៉ូសេក៏ប្រាប់ទៅអើរ៉ុនថា ចូរយកផើង១មកដាក់នំម៉ាន៉ា១ខ្ញឹង រួចយកទៅដាក់នៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីទុកដរាបដល់អស់ទាំងដំណនៃអ្នករាល់គ្នាតទៅ
34 នោះអើរ៉ុនក៏យកនំម៉ាន៉ាទៅដាក់ទុកនៅមុខសេចក្ដីបន្ទាល់ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់បង្គាប់ដល់ម៉ូសេ
35 ពួកកូនចៅអ៊ីស្រាអែល បានបរិភោគនំម៉ាន៉ានោះ អស់រវាង៤០ឆ្នាំ ទាល់តែបានទៅដល់ស្រុក១ដែលមានមនុស្សនៅ គឺបានបរិភោគនំម៉ាន៉ានោះ ដរាបទៅដល់ព្រំដែនស្រុកកាណាន
36 ឯខ្ញឹងនោះ គឺ១ថាំងមាន១០ខ្ញឹង។