7 លោកឲ្យកន្លែងនោះឈ្មោះថា «ម៉ាសា» ហើយនឹង«មេរីបា» ដោយព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ាមើលផង ដោយថា តើព្រះយេហូវ៉ាទ្រង់នៅកណ្តាលពួកយើងរាល់គ្នាមែនឬ។
8 នោះសាសន៍អាម៉ាលេកក៏មក ច្បាំងនឹងពួកអ៊ីស្រាអែលនៅត្រង់រេផិឌីម
9 ហើយម៉ូសេបង្គាប់ដល់យ៉ូស្វេថា ចូរឯងទៅកេណ្ឌរើសមនុស្សមក ហើយចេញទៅតទល់ជាមួយនឹងសាសន៍អាម៉ាលេកទៅ ថ្ងៃស្អែកនេះអញនឹងកាន់ដំបងព្រះទៅឈរនៅលើកំពូលភ្នំ
10 យ៉ូស្វេក៏ធ្វើដូចជាម៉ូសេបានបង្គាប់ លោកទៅច្បាំងនឹងសាសន៍អាម៉ាលេក ឯម៉ូសេ អើរ៉ុន និងហ៊ើរ ក៏ឡើងទៅលើកំពូលភ្នំ
11 បើកាលណាម៉ូសេលើកដៃឡើងទៅលើ នោះខាងសាសន៍អ៊ីស្រាអែលមានកំឡាំងជាង តែបើកាលណាម៉ូសេដាក់ដៃសំរាកចុះ នោះខាងសាសន៍អាម៉ាលេកមានកំឡាំងជាងវិញ
12 តែម៉ូសេទៅជារួយដៃណាស់ បានជាគេយកថ្មមកដាក់ឲ្យលោកអង្គុយចុះ រួចអើរ៉ុន និងហ៊ើរក៏ឈរទ្រដៃលោកទាំងសងខាង ដូច្នេះដៃលោកបាននៅនឹងដដែលដរាបដល់ថ្ងៃលិច
13 យ៉ូស្វេក៏បានឈ្នះអាម៉ាលេក ព្រមទាំងពលទ័ពគេដោយមុខដាវ