9 ហើយម៉ូសេបង្គាប់ដល់យ៉ូស្វេថា ចូរឯងទៅកេណ្ឌរើសមនុស្សមក ហើយចេញទៅតទល់ជាមួយនឹងសាសន៍អាម៉ាលេកទៅ ថ្ងៃស្អែកនេះអញនឹងកាន់ដំបងព្រះទៅឈរនៅលើកំពូលភ្នំ
10 យ៉ូស្វេក៏ធ្វើដូចជាម៉ូសេបានបង្គាប់ លោកទៅច្បាំងនឹងសាសន៍អាម៉ាលេក ឯម៉ូសេ អើរ៉ុន និងហ៊ើរ ក៏ឡើងទៅលើកំពូលភ្នំ
11 បើកាលណាម៉ូសេលើកដៃឡើងទៅលើ នោះខាងសាសន៍អ៊ីស្រាអែលមានកំឡាំងជាង តែបើកាលណាម៉ូសេដាក់ដៃសំរាកចុះ នោះខាងសាសន៍អាម៉ាលេកមានកំឡាំងជាងវិញ
12 តែម៉ូសេទៅជារួយដៃណាស់ បានជាគេយកថ្មមកដាក់ឲ្យលោកអង្គុយចុះ រួចអើរ៉ុន និងហ៊ើរក៏ឈរទ្រដៃលោកទាំងសងខាង ដូច្នេះដៃលោកបាននៅនឹងដដែលដរាបដល់ថ្ងៃលិច
13 យ៉ូស្វេក៏បានឈ្នះអាម៉ាលេក ព្រមទាំងពលទ័ពគេដោយមុខដាវ
14 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរកត់រឿងនេះចុះក្នុងសៀវភៅទុកជាសេចក្ដីរំឭក ហើយនិទានប្រាប់ឲ្យយ៉ូស្វេស្តាប់ ដ្បិតអញនឹងលុបឈ្មោះអាម៉ាលេក ចេញពីក្រោមមេឃនេះ ឲ្យអស់រលីង មិនឲ្យនឹកឃើញទៀតសោះឡើយ
15 គ្រានោះ ម៉ូសេក៏ស្អាងអាសនា១ដាក់ឈ្មោះថា «យេហូវ៉ា-នីស៊ី»