និក្ខមនំ 19:1-4 KHOV

1 ដល់​ខែ​ទី​៣​ក្រោយ​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នៅ​ថ្ងៃ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ

2 គេ​បាន​ចេញ​ពី​រេផិឌីម​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ហើយ​នាំ​គ្នា​ដំឡើង​ត្រសាល​នៅ​ទី​នោះ គេ​តាំង​ទី​លំនៅ ក្នុង​ទី​រហោ‌ស្ថាន​ទល់​មុខ​នឹង​ភ្នំ

3 ចំណែក​ឯ​ម៉ូសេ លោក​ក៏​ឡើង​ទៅ​ឯ​ព្រះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​លើ​ភ្នំ​ថា ចូរ​ឯង​និយាយ​នឹង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា

4 ឯង​រាល់​គ្នា​បាន​ឃើញ​អស់​ទាំង​ការ​ដែល​អញ​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ​ហើយ និង​ការ​ដែល​អញ​បាន​ទ្រ​ឯង​រាល់​គ្នា​លើ​ស្លាប​ឥន្ទ្រី​នាំ​មក​ឯ​អញ​នេះ​ផង