15 រួចលោកបង្គាប់គេថា ចូរអ្នករាល់គ្នារៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី៣ចុះ កុំឲ្យទៅជិតស្ត្រីឯណាឲ្យសោះ។
16 លុះដល់ព្រឹកឡើងថ្ងៃទី៣ នោះក៏មានឮសូរផ្គរមានផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងយ៉ាងខ្លាំងក្រៃលែង រួចបណ្តាជនទាំងឡាយដែលនៅក្នុងទីដំឡើងត្រសាល ក៏ញ័ររន្ធត់ទាំងអស់គ្នា
17 នោះម៉ូសេលោកនាំគេចេញពីទីដំឡើងត្រសាលទៅជួបនឹងព្រះ គេឈរដំរៀបគ្នានៅទីជើងភ្នំ
18 ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំគង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។
19 កាលឮសូរស្នែងកាន់តែតន្ថើនខ្លាំងឡើង នោះម៉ូសេក៏ទូល ហើយព្រះទ្រង់មានព្រះបន្ទូលឆ្លើយតបមកលោក
20 ព្រះយេហូវ៉ា ទ្រង់យាងចុះមកលើកំពូលភ្នំស៊ីណាយ ទ្រង់មានព្រះបន្ទូលហៅម៉ូសេពីលើកំពូលភ្នំ រួចម៉ូសេក៏ឡើងទៅ
21 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់ថា ចូរឯងចុះទៅហាមដល់បណ្តាជនរាល់គ្នាដោយដាច់ខាត ក្រែងគេរំលងចូលមកឯព្រះយេហូវ៉ា ដើម្បីមើល នោះនឹងមានគ្នាជាច្រើនត្រូវស្លាប់