និក្ខមនំ 19:21-25 KHOV

21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ឯង​ចុះ​ទៅ​ហាម​ដល់​បណ្តា‌ជន​រាល់​គ្នា​ដោយ​ដាច់​ខាត ក្រែង​គេ​រំលង​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល នោះ​នឹង​មាន​គ្នា​ជា​ច្រើន​ត្រូវ​ស្លាប់

22 ឯ​ពួក​សង្ឃ​ដែល​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដែរ ក្រែង​ទ្រង់​នឹង​ប្រហារ​គេ

23 ម៉ូសេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេហូវ៉ា​ថា បណ្តា‌ជន​ទាំង‌ឡាយ នឹង​ឡើង​មក​ដល់​ភ្នំ​ស៊ី‌ណាយ​ពុំ​បាន ដ្បិត​ទ្រង់​បាន​ហាម​ផ្តាច់​ហើយ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ដាក់​គោល​ចារឹក​នៅ​ជុំវិញ​ភ្នំ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ​ផង

24 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ទៅៗ ចូរ​ឯង​ចុះ​ទៅ រួច​ឡើង​មក​វិញ នាំ​ទាំង​អើរ៉ុន​មក​ជា​មួយ​ផង តែ​កុំ​បើក​ឲ្យ​ពួក​សង្ឃ និង​ពួក​ជន ទំលាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​ទ្រង់​នឹង​ប្រហារ​គេ

25 ដូច្នេះ ម៉ូសេ​ក៏​ចុះ​ទៅ​ប្រាប់​ដល់​ពួក​ជន​ទាំង‌ឡាយ។