និក្ខមនំ 2:19-25 KHOV

19 នាង​ទាំង​នោះ​ឆ្លើយ​ឡើង​ថា មាន​សាសន៍​អេស៊ីព្ទ​ម្នាក់​បាន​ជួយ ឲ្យ​យើង​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​គង្វាល ហើយ​ក៏​ដង​ទឹក​ឲ្យ​យើង​ខ្ញុំ​សំរាប់​ហ្វូង​សត្វ​ដែរ

20 លោក​ក៏​សួរ​កូន​ថា អ្នក​នោះ​តើ​នៅ​ឯ​ណា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មក​ចោល​គេ​ដូច្នេះ ចូរ​ហៅ​គេ​មក​បរិភោគ​សិន

21 ឯ​ម៉ូសេ លោក​ក៏​សុខ​ចិត្ត​ព្រម​នៅ​ជា​មួយ​នឹង​រេហួល ហើយ​រេហួល​ឲ្យ​កូន​ស្រី​ម្នាក់ ឈ្មោះ​សេផូរ៉ា ទៅ​ធ្វើ​ជា​ប្រពន្ធ

22 នាង​បង្កើត​បាន​កូន​ប្រុស​១ ដែល​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា គើសំម ដោយ​គិត​ថា អញ​ជា​អ្នក​ស្នាក់​នៅ​ស្រុក​ដទៃ។

23 លុះ​យូរ​បន្តិច​ទៅ​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​សុគត​ទៅ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ថ្ងូរ​ឡើង ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក​របស់​ខ្លួន នោះ​ទ្រង់​ក៏​ឮ

24 ទ្រង់​ឮ​ដំងូរ​របស់​គេ ហើយ​ក៏​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​នឹង​យ៉ាកុប

25 ព្រះ​ទ្រង់​ឃើញ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ក៏​ជ្រាប​ដល់​សេចក្ដី​ទុក្ខ​របស់​គេ។