3 លុះដល់លាក់មិនកំបាំងទៀត នោះក៏យកកូនទូក ដែលធ្វើពីដើមបបុស មកពរជ័រលាបម្រ័ក្សណ៍ រួចដាក់កូនចុះក្នុងទូកទាំងនាំយកទៅបណែ្តតនៅកណ្តាលគុម្ពត្រែងនាមាត់ទន្លេ
4 ឯបងស្រីរបស់កូននោះក៏ឈរមើលពីចំងាយ ចង់ដឹងហេតុដែលនឹងកើតមានយ៉ាងដូចម្តេច។
5 ខណៈនោះបុត្រីផារ៉ោននាងយាងចុះមក ដើម្បីនឹងស្រង់ព្រះគង្គាក្នុងទន្លេ ពួកភីលៀងរបស់នាងបាននាំគ្នាដើរលេងទៅតាមមាត់ច្រាំង ឯនាងក៏ឃើញកូនទូកនៅនាកណ្តាលគុម្ពត្រែង ទើបចាត់ភីលៀងម្នាក់ឲ្យទៅនាំយកមក
6 នាងបើកទៅឃើញកូនតូច ហើយមើល វាស្រែកយំឡើង នាងក៏មានព្រះទ័យផ្តួចអាណិតដល់វា ដោយមានសវនីយ៍ថា នេះឯងពិតជាកូនរបស់សាសន៍ហេព្រើរហើយ
7 ឯបងស្រីរបស់កូនតូចក៏ទូលសួរបុត្រីផារ៉ោនថា តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្រីសាសន៍ហេព្រើរ មកបំបៅកូននេះឬទេ
8 បុត្រីផារ៉ោនមានសវនីយ៍ថា អើ ទៅចុះ នាងក៏ទៅហៅម្តាយរបស់កូននោះមក
9 បុត្រីផារ៉ោនបង្គាប់ថា ចូរយកកូននេះទៅបំបៅឲ្យខ្ញុំចុះ ខ្ញុំនឹងឲ្យប្រាក់ខែដល់អ្នក ម្តាយក៏យកកូនទៅបំបៅ