20 ម៉ូសេក៏តបថា កុំខ្លាចអី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើបាបឡើយ
21 ឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយ តែម៉ូសេបានចូលទៅជិតទីងងឹតយ៉ាងក្រាស់ដែលព្រះគង់នៅនោះ។
22 ព្រះយេហូវ៉ា ទ្រង់ក៏បង្គាប់ទៅម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ខ្លួនឯងរាល់គ្នាបានឃើញថា អញបាននិយាយនឹងឯងរាល់គ្នាពីលើស្ថានសួគ៌មក
23 ដូច្នេះ មិនត្រូវឲ្យមានព្រះណាទៀត នៅជាមួយនឹងអញ ទោះទាំងព្រះធ្វើពីមាស ឬពីប្រាក់ ក៏មិនត្រូវធ្វើសំរាប់ខ្លួនឡើយ។
24 ត្រូវឲ្យឯងយកដីស្អាងអាសនាឲ្យអញ ហើយត្រូវថ្វាយដង្វាយដុត និងដង្វាយមេត្រី ជាចៀម ហើយនឹងគោរបស់ឯង នៅលើអាសនានោះ ឯអញនឹងមកឲ្យពរដល់ឯងនៅគ្រប់ទីកន្លែងណា ដែលអញតាំងឲ្យមានសេចក្ដីរំឭកដល់ឈ្មោះអញ
25 បើឯងស្អាងអាសនាពីថ្ម ឲ្យអញ នោះកុំឲ្យយកថ្មដាប់ឡើយ ដ្បិតកាលណាឯងយកពន្លាកមកដាប់ថ្ម នោះឈ្មោះថាឯងបានធ្វើឲ្យថ្មនោះ ទៅជារបស់ដែលមិនស្អាតវិញ
26 ក៏កុំឲ្យមានថ្នាក់ជណ្តើរដើម្បីឡើងទៅឯអាសនាអញឡើយ ក្រែងគេឃើញកេរខ្មាសឯង។