11 តែបើសិនជាគាត់មិនធ្វើតាមសេចក្ដីទាំង៣ប្រការនេះដល់នាងទេ នោះនាងនឹងត្រូវចេញបានទទេ ឥតសងប្រាក់អ្វីឡើយ។
12 អ្នកណាដែលវាយមនុស្សដល់ស្លាប់ នោះនឹងត្រូវសំឡាប់ចេញជាមិនខាន
13 តែបើមិនបានលបវាយទេ គឺដោយព្រះបានឲ្យគេស្លាប់ ដោយសារដៃអ្នកនោះវិញ នោះអញនឹងតាំងឲ្យមានកន្លែង១ ដែលអ្នកនោះនឹងរត់ទៅទីពឹងបាន
14 ប៉ុន្តែបើសិនជាអ្នកណាបានប្រព្រឹត្តដោយចិត្តព្រហើនចំពោះអ្នកជិតខាង ទាំងសំឡាប់ដោយឧបាយកល នោះទោះបើបានចូលទៅទីពឹងដល់អាសនាអញក៏ដោយ គង់តែត្រូវចាប់នាំចេញទៅសំឡាប់ដែរ។
15 ឯអ្នកណាដែលវាយឪពុក ឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលជាមិនខាន
16 ហើយអ្នកណាដែលចាប់មនុស្សយកទៅលក់ ឬទាន់ឃើញកំពុងនៅក្នុងដៃនៅឡើយ នោះត្រូវសំឡាប់ចោលជាមិនខាន
17 ឯអ្នកណាដែលប្រទេចផ្តាសាដល់ឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលចេញជាមិនខានដែរ។