15 ឯអ្នកណាដែលវាយឪពុក ឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលជាមិនខាន
16 ហើយអ្នកណាដែលចាប់មនុស្សយកទៅលក់ ឬទាន់ឃើញកំពុងនៅក្នុងដៃនៅឡើយ នោះត្រូវសំឡាប់ចោលជាមិនខាន
17 ឯអ្នកណាដែលប្រទេចផ្តាសាដល់ឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលចេញជាមិនខានដែរ។
18 បើអ្នកណាឈ្លោះគ្នា ហើយអ្នក១បានយកថ្មទៅគប់អ្នក១ ឬដាល់តប់គេ តែមិនបានស្លាប់ទេ គ្រាន់តែឈឺដល់ដេកនៅគ្រែប៉ុណ្ណោះ
19 បើសិនជាអ្នករងគ្រោះនោះក្រោកកាន់ឈើច្រត់ដើរទៅក្រៅបាន នោះអ្នកដែលបានវាយនឹងបានរួច តែត្រូវសងបំពេញការគេ ហើយត្រូវមើលគេ ទាល់តែបានជាស្រឡះដែរ។
20 បើអ្នកណាវាយបាវប្រុស ឬបាវស្រីខ្លួន ដោយដំបង ហើយបាវនោះស្លាប់នៅក្រោមដៃខ្លួនភ្លាម នោះត្រូវធ្វើទោសដល់ចៅហ្វាយជាមិនខាន
21 ប៉ុន្តែបើបាវនោះរស់នៅបាន២ឬ៣ថ្ងៃ នោះមិនត្រូវធ្វើទោសដល់ចៅហ្វាយទេ ដ្បិតបាវនោះជារបស់ទ្រព្យផងគេហើយ។