1 បើអ្នកណាលួចគោ ឬចៀមគេ ហើយកាប់សំឡាប់ឬលក់ទៅ នោះត្រូវសងគោ៥ឲ្យធួននឹងគោ១ ហើយចៀម៤ឲ្យធួននឹងចៀម១
2 បើចោរកំពុងតែលួច ហើយគេបានទាន់វាយសំឡាប់ទៅ នោះគេគ្មានទោសនឹងឈាមវាទេ
3 តែបើថ្ងៃរះហើយ នោះត្រូវមានទោសវិញ ដ្បិតនឹងត្រូវចាប់ឲ្យសង បើចោរគ្មានអ្វីសោះ ត្រូវលក់ខ្លួនវាឲ្យធួននឹងរបស់ដែលបានលួចយកនោះ
4 បើរបស់ដែលលួចនោះ ទោះគោ លា ឬចៀមក្តី ឃើញរស់នៅដៃវានៅឡើយ នោះត្រូវឲ្យសង១ជា២។
5 បើអ្នកណាធ្វើបំផ្លាញចំការ ឬដំណាំទំពាំងបាយជូររបស់គេ ដោយលែងសត្វខ្លួន ឲ្យលុកលុយស៊ីក្នុងដីគេ នោះត្រូវយកផលដំណាំយ៉ាងល្អបំផុតពីស្រែចំការរបស់ខ្លួនទៅសងគេវិញ។
6 បើកាលណាមានភ្លើងឆេះគុម្ពបន្លា ហើយខ្ទាតទៅឆេះដល់ស្នឹមស្រូវ ឬស្រូវមិនទាន់ច្រូត ឬវាលស្មៅក្តី នោះអ្នកណាដែលដុតភ្លើង ត្រូវតែសងគេជាមិនខាន។
7 បើអ្នកណាផ្ញើប្រាក់ ឬជារបស់អ្វី ទុកនឹងអ្នកជិតខាង ហើយមានចោរលួចពីផ្ទះអ្នកនោះទៅ បើសិនជាគេចាប់ចោរបាន នោះចោរត្រូវសង១ជា២