និក្ខមនំ 22:18-24 KHOV

18 កុំ​ទុក​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​អាប‌ធ្មប់​នៅ​រស់​ឡើយ។

19 អ្នក​ណា​ដែល​រួម​សង្វាស​ជា​មួយ​នឹង​សត្វ នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន។

20 អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា ក្រៅ​ពី​ព្រះ‌យេហូវ៉ា​តែ​១ នោះ​នឹង​ត្រូវ​បំផ្លាញ​ចេញ​អស់​រលីង។

21 កុំ​ឲ្យ​ធ្វើ​បាប​ដល់​អ្នក​ប្រទេស​ក្រៅ ក៏​កុំ​ឲ្យ​សង្កត់‌សង្កិន​គេ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ក៏​បាន​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។

22 កុំ​ឲ្យ​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​មេម៉ាយ ឬ​កូន​កំព្រា​ណា​ឡើយ

23 បើ​ធ្វើ​ទុក្ខ​ដល់​គេ ហើយ​គេ​អំពាវ‌នាវ​រក​អញ នោះ​អញ​នឹង​ឮ​សំរែក​របស់​គេ​ជា​មិន​ខាន

24 ហើយ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ក្តៅ​ឡើង អញ​នឹង​សំឡាប់​ឯង​រាល់​គ្នា​ដោយ​ដាវ នោះ​ប្រពន្ធ​របស់​ឯង​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​មេម៉ាយ ហើយ​កូន​ឯង​នឹង​ទៅ​ជា​កំព្រា​ដែរ។