និក្ខមនំ 22:2-8 KHOV

2 បើ​ចោរ​កំពុង​តែ​លួច ហើយ​គេ​បាន​ទាន់​វាយ​សំឡាប់​ទៅ នោះ​គេ​គ្មាន​ទោស​នឹង​ឈាម​វា​ទេ

3 តែ​បើ​ថ្ងៃ​រះ​ហើយ នោះ​ត្រូវ​មាន​ទោស​វិញ ដ្បិត​នឹង​ត្រូវ​ចាប់​ឲ្យ​សង បើ​ចោរ​គ្មាន​អ្វី​សោះ ត្រូវ​លក់​ខ្លួន​វា​ឲ្យ​ធួន​នឹង​របស់​ដែល​បាន​លួច​យក​នោះ

4 បើ​របស់​ដែល​លួច​នោះ ទោះ​គោ លា ឬ​ចៀម​ក្តី ឃើញ​រស់​នៅ​ដៃ​វា​នៅ​ឡើយ នោះ​ត្រូវ​ឲ្យ​សង​១​ជា​២។

5 បើ​អ្នក​ណា​ធ្វើ​បំផ្លាញ​ចំការ ឬ​ដំណាំ​ទំពាំង‌បាយ‌ជូរ​របស់​គេ ដោយ​លែង​សត្វ​ខ្លួន ឲ្យ​លុក‌លុយ​ស៊ី​ក្នុង​ដី​គេ នោះ​ត្រូវ​យក​ផល​ដំណាំ​យ៉ាង​ល្អ​បំផុត​ពី​ស្រែ​ចំការ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។

6 បើ​កាល​ណា​មាន​ភ្លើង​ឆេះ​គុម្ព​បន្លា ហើយ​ខ្ទាត​ទៅ​ឆេះ​ដល់​ស្នឹម​ស្រូវ ឬ​ស្រូវ​មិន​ទាន់​ច្រូត ឬ​វាល​ស្មៅ​ក្តី នោះ​អ្នក​ណា​ដែល​ដុត​ភ្លើង ត្រូវ​តែ​សង​គេ​ជា​មិន​ខាន។

7 បើ​អ្នក​ណា​ផ្ញើ​ប្រាក់ ឬ​ជា​របស់​អ្វី ទុក​នឹង​អ្នក​ជិត​ខាង ហើយ​មាន​ចោរ​លួច​ពី​ផ្ទះ​អ្នក​នោះ​ទៅ បើ‌សិន​ជា​គេ​ចាប់​ចោរ​បាន នោះ​ចោរ​ត្រូវ​សង​១​ជា​២

8 តែ​បើ​រក​ចោរ​មិន​ឃើញ​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ឯ​ចៅ‌ក្រម ដើម្បី​នឹង​ពិចារណា​មើល តើ​អ្នក​នោះ​បាន​ដាក់​ដៃ​លើ​របស់​ទ្រព្យ​អ្នក​ជិត​ខាង​ឬ​ទេ។