20 អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះណា ក្រៅពីព្រះយេហូវ៉ាតែ១ នោះនឹងត្រូវបំផ្លាញចេញអស់រលីង។
21 កុំឲ្យធ្វើបាបដល់អ្នកប្រទេសក្រៅ ក៏កុំឲ្យសង្កត់សង្កិនគេឡើយ ដ្បិតឯងរាល់គ្នាក៏បាននៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។
22 កុំឲ្យធ្វើទុក្ខដល់ស្ត្រីមេម៉ាយ ឬកូនកំព្រាណាឡើយ
23 បើធ្វើទុក្ខដល់គេ ហើយគេអំពាវនាវរកអញ នោះអញនឹងឮសំរែករបស់គេជាមិនខាន
24 ហើយសេចក្ដីក្រោធរបស់អញនឹងក្តៅឡើង អញនឹងសំឡាប់ឯងរាល់គ្នាដោយដាវ នោះប្រពន្ធរបស់ឯងរាល់គ្នានឹងត្រឡប់ទៅជាមេម៉ាយ ហើយកូនឯងនឹងទៅជាកំព្រាដែរ។
25 បើឲ្យរាស្ត្រអញណាមួយ ជាអ្នកទ័លក្រ ដែលនៅជាមួយនឹងឯង បានខ្ចីប្រាក់ នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេ ក៏មិនត្រូវយកការពីគេឡើយ។
26 បើទទួលបញ្ចាំសំលៀកបំពាក់របស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច