និក្ខមនំ 22:26-31 KHOV

26 បើ​ទទួល​បញ្ចាំ​សំលៀក‌បំពាក់​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃ​លិច

27 ដ្បិត​ជា​សំពត់​ដណ្តប់​តែ​១​របស់​អ្នក​នោះ ជា​សំលៀក‌បំពាក់​ខ្លួន​គេ តើ​គេ​នឹង​បាន​អ្វី​ដណ្តប់​ក្នុង​កាល​ដែល​ទៅ​ដេក បើ​គេ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឮ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​ដល់​គេ។

28 កុំ​ឲ្យ​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ក៏​កុំ​ឲ្យ​ជេរ​ប្រទេច​ដល់​ចៅ‌ហ្វាយ​របស់​សាសន៍​ឯង​ឡើយ។

29 កុំ​ឲ្យ​បង្អង់​នឹង​ថ្វាយ​ផល​ផ្លែ និង​ទឹក​ទំពាំង‌បាយ‌ជូរ​ដំបូង​របស់​ឯង​១​ចំណែក​មក​អញ​ឡើយ ឯ​កូន​ប្រុសៗ​របស់​ឯង​ដែល​កើត​ជា​ដំបូង នោះ​ក៏​ត្រូវ​ថ្វាយ​ដល់​អញ​ដែរ

30 ហើយ​ទាំង​កូន​គោ​កូន​ចៀម​ដែល​កើត​ដំបូង នោះ​ត្រូវ​នៅ​នឹង​មេ​វា​អស់​៧​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ថ្វាយ​ដល់​អញ។

31 ឯង​រាល់​គ្នា​ត្រូវ​បាន​ជា​មនុស្ស​បរិសុទ្ធ​ដល់​អញ កុំ​ឲ្យ​ស៊ី​សាច់​ដែល​ត្រូវ​សត្វ​ព្រៃ​ហែក​នៅ​ឯ​វាល​ឡើយ ត្រូវ​បោះ​ចោល​ទៅ​ឲ្យ​ឆ្កែ​វិញ។