និក្ខមនំ 23:14-20 KHOV

14 ក្នុង​១​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​អញ​៣​ដង

15 ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​ចេត្រ នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​៧​ថ្ងៃ ដូច​ជា​អញ​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​ឯង​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​មក​នៅ​មុខ​អញ​ដោយ​ដៃ​ទទេ​ឡើយ

16 ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​ចំរូត គឺ​ជា​ផល​ដំបូង​អំពី​ការ​ឯង​ធ្វើ ដោយ​សាប‌ព្រោះ​នៅ​ដី​របស់​ឯង ហើយ​នឹង​បុណ្យ​ប្រមូល​ផល​ដល់​ចុង​ឆ្នាំ ក្នុង​កាល​ដែល​ឯង​បាន​ប្រមូល​ផល​កើត​អំពី​ការ​របស់​ឯង​ធ្វើ​នៅ​ចំការ​មក

17 គឺ​ក្នុង​១​ឆ្នាំ ត្រូវ​ឲ្យ​ពួក​ប្រុសៗ មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់ គ្រប់​៣​ដង។

18 កុំ​ឲ្យ​យក​ឈាម​របស់​យញ្ញ‌បូជា​នៃ​អញ ថ្វាយ​ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ហើយ​មិន​ត្រូវ​ទុក​ខ្លាញ់​នៃ​ដង្វាយ​នោះ តាំង​ពី​ល្ងាច​ដល់​ព្រឹក​ទេ។

19 ឯ​ចំណែក​មុន​បង្អស់ នៃ​ផល​ដំបូង ដែល​កើត​ពី​ដី​របស់​ឯង នោះ​ត្រូវ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។កុំ​ឲ្យ​ស្ងោរ​កូន​ពពែ​នឹង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

20 មើល អញ​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក‌បំរុង​ឯង​តាម​ផ្លូវ ហើយ​នឹង​នាំ​ទៅ​ដល់​ទី​កន្លែង​ដែល​អញ​បាន​រៀប‌ចំ​ទុក​ឲ្យ