និក្ខមនំ 24:1-7 KHOV

1 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង និង​អើរ៉ុន ព្រម​ទាំង​ណាដាប អ័ប៊ីហ៊ូវ ហើយ​នឹង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​៧០​នាក់ ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ថ្វាយ‌បង្គំ​ពី​ចំងាយ

2 ត្រូវ​ឲ្យ​ម៉ូសេ​តែ​ម្នាក់​ឯង​ចូល​មក​ជិត​ព្រះ‌យេហូវ៉ា ចំណែក​អ្នក​ឯ​ទៀត​មិន​ត្រូវ​ឲ្យ​ចូល​មក​ជិត​ទេ ហើយ​ពួក​បណ្តា‌ជន​ក៏​មិន​ត្រូវ​ទាំង​ឡើង​មក​ជា​មួយ​ផង។

3 នោះ​ម៉ូសេ​ក៏​ទៅ​ប្រាប់​ដល់​បណ្តា‌ជន តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​បញ្ញត្ត​ទាំង​នោះ រួច​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ព្រម​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក។

4 ម៉ូសេ​ក៏​កត់​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​ស្អាង​អាស‌នា​១​នៅ​ជើង​ភ្នំ ហើយ​ក៏​បញ្ឈរ​ថ្ម​១២ តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​១២

5 រួច​លោក​ចាត់​ពួក​កំឡោះៗ ជា​កូន​ចៅ​ពួក​អ៊ីស្រា‌អែល​ឲ្យ​ទៅ​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​សំឡាប់​គោ​ឈ្មោល​ថ្វាយ​ជា​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា

6 លោក​ក៏​យក​ឈាម​ពាក់​កណ្តាល​ដាក់​ក្នុង​ផើង ហើយ​ពាក់​កណ្តាល​ទៀត​ប្រោះ​ទៅ​លើ​អាស‌នា

7 រួច​យក​សៀវភៅ​សញ្ញា​មក​អាន​មើល​ឲ្យ​បណ្តា‌ជន​ស្តាប់ គេ​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​អស់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក ហើយ​នឹង​ស្តាប់​បង្គាប់​គ្រប់​ចំពូក​ផង